khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យាជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម០២ឆ្នាំ នៃអ.ពស
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការពិនិត្យគោលការណ៍ស្តីពី ការបង្កើនកម្រិតប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការជាស្ត្រី និងបុគ្គលិកជាប់កិច្ចសន្យាជាស្ត្រីក្នុងកំឡុងពេលមានផ្ទៃពោះ នៃអ.ពស ដើម្បីពិនិត្យពិភាក្សាលើការអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យាជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម០២ឆ្នាំ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គនាយិកា អគ្គនាយករង និងអគ្គាធិការ និងថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail